មូលដ្ឋានគ្រឹះនៃមេរោគអេដស៍
វាមិនចម្លែកនោះទេដែលមនុស្សទូទៅ តែងតែមានអារម្មណ៍ភ័យខ្លាចបន្តិចបន្តួចក្នុងការធ្វើតេស្តឈាម និងទទួលការណែនាំពីគ្រូពេទ្យ។ សម្រួលអារម្មណ៍របស់អ្នកឲ្យបាននឹងនរ និងត្រៀមខ្លួនឲ្យរួចស្រេចដើម្បីស្វែងយល់ពី មូលដ្ឋាននៃការធ្វើតេស្តរកមេរោគអេដស៍ ដូចខាងក្រោម។

តើអ្វីទៅជាមេរោគអេដស៍ (HIV)?
មេរោគអេដស៍ (HIV) ដែលមានពាក្យពេញហៅថា Human Immunodeficiency Virus ជាវីរុសមួយដែលចូលទៅបំផ្លាញប្រព័ន្ធភាពស៊ាំ ជាពិសេសកោសិកា T-Cell ឬកោសិកា CD4 ដែលជាកោសិកាប្រឆាំងនឹងការឆ្លងមេរោគរបស់មនុស្ស។ និយាយឲ្យស្រួលយល់ទៅគឺមេរោគអេដស៍ (HIV) ជាវីរុសបំផ្លាញប្រព័ន្ធភាពស៊ាំ ហើយមនុស្សដែលឆ្លងមេរោគនេះ គឺមិនអាចព្យាបាលឲ្យជាសះស្បើយបានទេ។
តើអ្វីទៅជាជំងឺអេដស៍ (AIDS)?
ជំងឺអេដស៍(AIDS) ដែលមានពាក្យពេញហៅថា Acquired Immune Deficiency Syndrome ជាចង្កោមរោគសញ្ញានៃការចុះខ្សោយប្រព័ន្ធការពារខ្លួន។ ជំងឺអេដស៍(AIDS)ដែលកើតពីមេរោគអេដស៍ (HIV) នៅដំណាក់កាលចុងក្រោយបន្ទាប់ពីឆ្លងមេរោគនេះ។ មនុស្សម្នាក់អាចរស់នៅជាមួយមេរោគនេះបានច្រើនឆ្នាំដោយមិនមានចេញនូវរោគសញ្ញាអ្វីឡើយ។ នៅពេលដែលកោសិកា T-Cell ត្រូវបានបំផ្លាញដោយសារឥទ្ធិពលរបស់មេរោគអេដស៍ វាធ្វើឲ្យរាងកាយរបស់មនុស្សបាត់បង់ាបណ្តាលឲ្យរាងកាយរបស់េចស់មនុស្ស សមត្ថភាពក្នុងការប្រឆាំងនឹងជំងឺឆ្លងផ្សេងៗ និងបង្កទៅជាជំងឺអេដស៍តែម្តង។
តើមេរោគអេដស៍ ឆ្លងតាមរយៈអ្វី?
HIV is transmitted through the following bodily fluids:
មេរោគអេដស៍ឆ្លងតាមរយៈវត្ថុរាវខាងក្រោម:
- ឈាម
- ទឹកកាម
- ទឹកដោះម្តាយ
- ទឹករំអិលទ្វារមាស និងភ្នាសរន្ធគូថ
ការរួមភេទ៖ នៅពេលដែលអ្នករួមភេទជាមួយមនុស្សដែលមានផ្ទុកមេរោគអេដស៍ នោះមេរោគអេដស៍ អាចចូលទៅក្នុងប្រព័ន្ធរាងកាយរបស់អ្នកតាមរយៈទ្វារមាស រន្ធគូថ ឬលិង្គជាដើម និងភាគតិចឆ្លងតាមមាត់ដែលដាច់រលាត់។ ប្រសិនបើអ្នកមានដំបៅនៅភ្នាសស្តើង និងសើស្បែកដែលបណ្តាលមកពីជំងឺកាមរោគ (STDs) ដូចជាជំងឺពងបែក និងស្វាយ ឬប្រមេះទឹកបាយ វាបង្ករឲ្យមេរោគអេដស៍ងាយចូលក្នុងរាងកាយរបស់អ្នកបានយ៉ាងងាយស្រួលបំផុត។
ការប្រើប្រាស់ម្ជុល និងស៊ឺរាំងរួមគ្នា៖ បើសិនជាអ្នកប្រើប្រាស់គ្រឿងញៀនដោយចាក់ មេរោគអេដស៍អាចឆ្លងទៅមនុស្សម្នាក់ទៀតតាមរយៈការប្រើប្រាស់ស៊ឺរាំង ឬម្ជុលរួមគ្នា។
ឆ្លងពីម្តាយទៅកូន៖ មេរោគអេដស៍អាចឆ្លងពីម្តាយទៅកូននៅអំឡុងពេលមានផ្ទៃពោះ ឬតាមរយៈការបំបៅដោះម្តាយ។ តែជាកម្រក្នុងនោះផងដែរ បុគ្គលិកថែទាំសុខភាព មន្រ្តីប៉ូលីស និងបុគ្គលិកសង្គ្រោះបន្ទាន់ ដែលអាចប្រឈមនឹងការឆ្លងខ្ពស់នៅពេលដែលគេប៉ះផ្ទាល់ជាមួយមនុស្សដែលមានផ្ទុកមេរោគអេដស៍។
ការបញ្ចូលឈាម៖ កត្តាចម្បងដែលអាចឆ្លងមេរោគអេដស៍ខ្ពស់ គឺតាមរយៈការបញ្ចូលឈាម និងការផ្តល់សិរីរាង្គ តែការឆ្លងមានតិចតួចតាមរយៈការពិនិត្យមុនបានច្បាស់លាស់មុនពេលបរិច្ចាគឈាម និងសេរីរាង្គ។
មេរោគអេដស៍ មិនឆ្លងតាមរយៈសារធាតុរាវដូចខាងក្រោម៖
- ទឹកមាត់
- ក្អួត
- លាមក
- ទឹកភ្នែក
- ញើស
- ទឹកនោម
តើធ្វើយ៉ាងណាដើម្បីការពារការឆ្លងមេរោគអេដស៍បាន
បច្ចុប្បន្នមិនទាន់មានការព្យាបាល ឬឱសថណាដែលអាចព្យាបាលជំងឺអេដស៍ឲ្យជាសះស្បើយបាននោះទេ។ ប៉ុន្តែ អេដស៍អាចបង្ការដោយប្រើឱសថ និងការពារពីការឆ្លងបាន។
ខាងក្រោមជាវិធីសាស្ត្រដែលអ្នកអាចអនុវត្តដើម្បីកាត់បន្ថយគ្រោះថ្នាក់នៃការឆ្លងមេរោគអេដស៍៖
- ប្រើប្រាស់ស្រោមអនាម័យជានិច្ច៖ ប្រសិនបើអ្នកជាមនុស្សសកម្មក្នុងការរួមភេទ ចូរប្រើប្រាស់ស្រោមអនាម័យឲ្យបានត្រឹមត្រូវ នៅពេលរួមភេទតាមទ្វារមាស និងរន្ធគូថជានិច្ច។ ស្រោមអនាម័យអាចការពារពីការឆ្លងមេរោគអេដស៍យ៉ាងមានប្រសិទ្ធិភាពខ្ពស់បំផុត។
- ប្រើប្រាស់ស៊ឺរាំង និងម្ជុល ដែលស្អាតរំងាប់មេរោគ៖ ប្រសិនបើអ្នកប្រើប្រាសគ្រឿងញៀនដោយចាក់ថ្នាំ សូមប្រើប្រាស់ស៊ឺរាំង ឬម្ជុលដែលនៅថ្មីជៀសវាងការប្រើប្រាស់រួមជាមួយអ្នកដទៃ។
- ការដឹងពីស្ថានភាពមេរោគអេដស៍របស់ដៃគូ អាចជួយឲ្យអ្នកបានទប់ស្កាត់ និងការពារការឆ្លងទាន់ពេលវេលា ដោយការប្រើស្រោមអនាម័យជាដើម។ មានអ្នកឆ្លងមេរោគអេដស៍មួយចំនួនមិនដឹងពីស្ថានភាពរបស់ពួកគាត់ទេ។
- ធ្វើតេស្តរកមេរោគអេដស៍ជាមួយដៃគូរបស់អ្នក។
- ធ្វើតេស្តរកជំងឺឆ្លងតាមរយៈការរួមភេទផ្សេងទៀត៖ ការឆ្លងជំងឺកាមរោគផ្សេងៗដូចជា ជំងឺប្រមេះទឹកថ្លា ពងបែក ប្រមេះទឹកបាយ ឬជំងឺស្វាយ អាចបង្ករជាហានិភ័យក្នុងការឆ្លងមេរោគអេដស៍ខ្ពស់។ មានជំងឺកាមរោគជាច្រើនគ្មានរោគសញ្ញាជាក់លាក់នោះទេ។
- ជៀសវាងការរួមភេទដោយគាប់ជួន ឬមានដៃគូច្រើន៖ ការមានដៃគូរួមភេទតិចនឹងជួយកាត់បន្ថយហានិភ័យពីការឆ្លងមេរោគអេដស៍ ឬជំងឺកាមរោគផ្សេងៗបានច្រើន។
រោគសញ្ញា
មានមនុស្សដែលផ្ទុកមេរោគអេដស៍ជាច្រើនមិនបានដឹងពីរោគសញ្ញាណាមួយពីមេរោគនេះ រហូតដល់ដំណាក់កាលចុងក្រោយទើបដឹង។ ជាការពិត មេរោគអេដស៍អាចរស់នៅក្នុងខ្លួនរបស់អ្នករហូតដល់ ១០ឆ្នាំ ឬយូរជាងនេះ ដោយមិនមានបង្ហាញនូវរោគសញ្ញាជាក់ស្តែងណាមួយឲ្យឃើញឡើយ។ អាការៈអស់កម្លាំង រាគរូស ចង្អោរ ក្អួត គ្រុនក្តៅ និងរោគសញ្ញាកោសិកាផ្សេងៗ អាចជារោគសញ្ញាដែលកើតមាននៅដំណាក់កាលចុងក្រោយ – គឺនៅពេលដែលជំងឺនេះបានវិវត្តន៍។ រោគសញ្ញាទាំងអស់នេះកើតឡើងដោយសារតែប្រព័ន្ធភាពស៊ាំរបស់រាងកាយចុះខ្សោយ ហើយគ្មានសមត្ថភាពដើម្បីទប់ទល់នឹងមេរោគបាន។
មនុស្សមួយចំនួនអាចមានរោគសញ្ញាផ្តាសាយធ្ងន់ធ្ងរ នៅរយៈពេល ២សប្តាហ៍ដំបូង រហូតដល់ ៣០ថ្ងៃ បន្ទាប់ពីឆ្លងមេរោគនេះ។ ត្រូវចងចាំថា មនុស្សដែលឆ្លងមេរោគអេដស៍ផ្សេងៗទៀត អាចនឹងមានរោគសញ្ញាខុសពីការរៀបរាប់ខាងលើ។
ប្រសិនបើអ្នកមានផ្ទុកមេរោគអេដស៍
ខណៈពេលដែលមេរោគអេដស៍ជាជំងឺកាចសាហាវ ដូច្នេះត្រូវចាំថាការព្យាបាលគឺជារឿងសំខាន់បំផុត។ មានមនុស្សដែលផ្ទុកមេរោគអេដស៍ ជាច្រើនកំពុងរស់នៅក្នុងជីវិតដែលមានសុខភាពល្អ និងរឹងមាំដូចមនុស្សធម្មតា។ មេរោគអេដស៍លែងជា «មេរោគដែលកាចសាហាវ» ទៀតហើយ។ ចាប់តាំងពីឆ្នាំ ១៩៩៥ គឺមានឱសថប្រឆាំងនឹងមេរោគ (ART) ដែលវាមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រឆាំងនឹងជំងឺនេះ។ ជាការពិត ការព្យាបាលនឹងមានប្រសិទ្ធភាពខ្ពស់នៅពេលដែលអ្នកជំងឺប្រើប្រាស់ថ្នាំរបស់ពួកគេបានត្រឹមត្រូវ និងទៀងទាត់ ព្រោះវាជួយទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍នៅក្នុងប្រព័ន្ធរាងកាយរបស់ពួកគេ។
ប្រសិនបើអ្នកមានផ្ទុកមេរោគអេដស៍ អ្នកអាចធ្វើការប្រឹក្សាយោបល់ផ្នែកវេជ្ជសាស្ត្រ និងចិត្តសាស្ត្រពីគ្រូពេទ្យជំនាញ។ ការព្យាបាលមេរោគអេដស៍នៅកម្ពុជា គឺមិនគិតថ្លៃ ដូចជានៅតាមស្ថាប័នថែទាំសុខភាពនានាទូទាំងប្រទេសកម្ពុជា។