កម្រងសំណួរចម្លើយ

ការដឹងអំពីស្ថានភាពមេរោគអេដស៍របស់អ្នក គឺសំខាន់បំផុត ដើម្បីអាចឲ្យអ្នកថែទាំសុខភាពខ្លួនឯង ក៏ដូចជាជួយការពារខ្លួនអ្នក និងដៃគូរបស់អ្នកកុំឲ្យឆ្លងមេរោគអេដស៍។ ជាមួយនឹងការផ្តល់សេវាធ្វើតេស្តរកមេរោគអេដស៍ដោយឥតគិតថ្លៃនៅតាមមណ្ឌលសំចត មន្ទីរពេទ្យ​ និងរថយន្តធ្វើតេស្តឈាមចល័តរបស់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ AHF នៅបណ្តារាជធានី ខេត្តក្រុង ទូទាំងប្រទេសកម្ពុជា គឺបានផ្តល់នូវភាពងាយស្រួល ក្នុងការទទួលបានសេវាធ្វើតេស្តឈាមដ៏ងាយស្រួល ឆាប់រហ័ស និងសម្ងាត់ជាទីបំផុត។

សូមចូលទៅកាន់ទំព័រ ទីតាំង នេះដើម្បីស្វែងរកទីតាំងធ្វើតេស្តឈាមដែលនៅជិតអ្នកបំផុត។ ចុចលើប៊ូតុងខាងក្រោមដើម្បីយល់ដឹងពីកម្រងសំណួរចម្លើយដែលសួរញឹកញាប់បំផុត៖

ហេតុអ្វីខ្ញុំគួរធ្វើតេស្តឈាម?

ការដឹងពីស្ថានភាពមេរោគអេដស៍ គឺជួយការពារអ្នក និងដៃគូឲ្យមានសុខភាពល្អ។ ប្រសិនបើអ្នកមានផ្ទុកមេរោគអេដស៍ ការព្យាបាលទាន់ពេលវេលា អាចផ្តល់ឱកាសឲ្យអ្នករស់នៅមានសុខភាពល្អ និងអាយុវែងបាន។ មានមនុស្សដែលផ្ទុកមេរោគអេដស៍ជាច្រើនមិនដឹងពីស្ថានភាពរបស់ខ្លួន និងបានចម្លងទៅអ្នកផ្សេងដោយមិនដឹងខ្លួន។ ប្រសិនបើអ្នកជាមនុស្សសកម្មក្នុងការរួមភេទ អ្នកគួរតែធ្វើតេស្តឈាម។

ធ្វើតេស្តជាមួយអង្គការ AHF គឺមិនគិតថ្លៃនោះទេ ហើយថែមទាំងឆាប់រហ័ស ងាយស្រួល និងមានភាពសម្ងាត់បំផុត។

តើការធ្វើតេស្តរកមេរោគអេដស៍មានតម្លៃប៉ុន្មាន?

ការធ្វើតេស្តរកមេរោគអេដស៍ជាមួយអង្គការ AHF អង្គការជាដៃគូ និងមន្ទីរពេទ្យរដ្ឋ គឺមិនគិតថ្លៃនោះទេ។

តើការធ្វើតេស្តត្រូវការពេលវេលាប៉ុន្មាន?

ការធ្វើតេស្តឈាមរហ័ស មានរយៈពេលប្រហែលជា ១៥នាទីប៉ុណ្ណោះ។ ចំពោះការធ្វើតេស្តឈាមជាមួយ AHF គឺត្រូវការឈាមត្រឹមមួយដំណក់ប៉ុណ្ណោះ។

ការធ្វើតេស្តរកមេរោគអេដស៍នឹងធ្វើភ្លាមៗ ហើយក្នុងករណីលទ្ធផលវិជ្ជមាន លទ្ធផលបញ្ជាក់នឹងផ្តល់ជូនជាមួយគ្នាផងដែរ។ ប្រសិនបើអ្នកធ្វើតេស្តនៅទីតាំងណាមួយរបស់អង្គការ AHF យើងធានាថាអ្នកនឹងដឹងលទ្ធផលឆាប់រហ័ស និងច្បាស់លាស់បំផុត។

តើខ្ញុំត្រូវរង់ចាំលទ្ធផលរយៈពេលប៉ុន្មាន?

អ្នកនឹងទទួលបានលទ្ធផល មុនពេលដែលអ្នកចាកចេញពីកន្លែងធ្វើតេស្ត។

តើនរណានឹងធ្វើតេស្តខ្ញុំ?

ការធ្វើតេស្ត នឹងធ្វើឡើងដោយគ្រូពេទ្យជំនាញធ្វើតេស្តមេរោគអេដស៍ ដែលទទួលបានការបណ្តុះបណ្តាល និងមានបទពិសោធន៍ច្បាស់លាស់។

តើខ្ញុំត្រូវប្រាប់ពីព័ត៌មានផ្ទាល់ខ្លួនច្រើនដែរឬទេ?

យើងត្រូវការតែព័ត៌មានចាំបាច់មួយចំនួនដើម្បីធ្វើការវាយតម្លៃ និងជួយយើងក្នុងការផ្តល់សេវាកម្មដែលត្រឹមត្រូវដល់អ្នកប៉ុណ្ណោះ។ យើងព្យាយាមធ្វើយ៉ាងណាឲ្យដំណើរការធ្វើតេស្តមានភាព

តើនឹងមានអ្វីកើតឡើង ប្រសិនបើលទ្ធផលតេស្តបញ្ជាក់ថាខ្ញុំមានផ្ទុកមេរោគអេដស៍?

ប្រសិនបើលទ្ធផលតេស្តបញ្ជាក់ថាអ្នកមានផ្ទុកមេរោគអេដស៍ គ្រូពេទ្យផ្តល់ប្រឹក្សាយោបល់របស់យើងនឹងណែនាំអ្នកពីជំហានដែលអ្នកត្រូវធ្វើបន្តទៀត។

ការមើលថែអ្នកដែលរស់នៅជាមួយមេរោគអេដស៍គឺជាបេសកកម្មរបស់យើង។ ប្រសិនបើលទ្ធផលធ្វើតេស្តរបស់អ្នកវិជ្ជមាន គ្រូពេទ្យរបស់យើងនឹងជួយណែនាំអ្នកពីដំណាក់កាលនៃការឆ្លងរបស់មេរោគអេដស៍ និងចាប់ផ្តើមការព្យាបាលដ៏ត្រឹមត្រូវ។

ប្រអប់សំណួរ?

ប្រសិនបើអ្នកមានសំណួរដែលមិនទាន់បានឆ្លើយនៅទីនេះ សូមធ្វើការសាកសួរដោយបំពេញតាមបែបបទខាងក្រោម។

    គ្រាន់តែចុចប៊ូតុង SEND ខ្ញុំយល់ស្របជាមួយគោលការណ៍ និងឯកជនភាព។

    យើងខ្ញុំតម្រូវឲ្យលោកអ្នកបំពេញព័ត៌មាននៅក្នុងប្រអប់ទាំងអស់។