អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍( AHF)៖
- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍( AHF)៖
- ទិដ្ឋភាពទូទៅនៃការរីករាលដាលមេរោគអេដស៍នៅក្នុងប្រទេសកម្ពុជា៖
- ដៃគូសហការបស់យើង
AHF សកល៖
អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) មានមូលដ្ឋាននៅទីក្រុងឡូសអេនជេលេស គឺជាអង្គការមិនរកប្រាក់ចំណូលសកល ដែលផ្តល់ការគាំទ្រនូវការទទួលបាន់ឱសថដល់មនុស្សជាង ១លាននាក់ នៅក្នុងប្រទេសចំនួន ៤៣ ។ បច្ចុប្បន្ន យើងជាអង្គការផ្តល់សេវាថែទាំសុខភាពអ្នកជំងឺអេដស៍ធំជាងគេនៅលើពិភពលោក។
បេសកកម្មរបស់មូលនិធិ AHF គឺលុបបំបាត់មេរោគអេដស៍ តាមរយៈបណ្តាញឱសថស្ថានានា ការសន្យាមើលថែទាំសុខភាព និងយុទ្ធសាស្រ្តក្នុងភាពជាដៃគូផ្សេងៗទៀត។ ការបង្កើតកម្មវិធីថ្មីៗដើម្បីព្យាបាល ការពារ និងធ្វើរោគវិនិច្ឆ័យ គឺជាភារៈកិច្ចចាំបាច់ដើម្បីភាពជោគជ័យរបស់យើង។
ចាប់តាំងពីឆ្នាំ ១៩៨៧ មក AHF បានមើលថែមនុស្សដែលរស់នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍រាប់ពាន់នាក់នៅទូទាំងពិភពលោក។ យើងបានបង្កើតកម្មវិធីថ្មីៗនៅតាមសហគមន៍នៅទូទាំងសហរដ្ឋអាមេរិក និងប្រទេសផ្សេងៗជាច្រើន ហើយបានយើងពង្រីកការផ្តល់សេវាថែទាំសុខភាពក្នុងគោលបំណងជួយសង្រ្គោះអាយុជីវិតឲ្យបានកាន់តែច្រើន។
AHF កម្ពុជា៖
នៅឆ្នាំ ២០០៥ អង្គការ AHF កម្ពុជា បានចាប់ផ្តើមសហការជាលើកដំបូងជាមួយក្រសួងសុខាភិបាល និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ដើម្បីផ្តល់សេវាកម្មថែទាំសុខភាពរួមគ្នា។ បច្ចុប្បន្ន AHF កំពុងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលនានា ដើម្បីអនុវត្តកម្មវិធីទប់ស្កាត់មេរោគអេដស៍នៅតាមខេត្តក្រុងចំនួន ៥ និងគម្រោងរថយន្តធ្វើតេស្តរកមេរោគអេដស៍ចល័ត ដែលផ្តល់នូវការព្យាបាល និងថែទាំ ៣៤កន្លែង នៃកន្លែងផ្តល់ឱសថប្រឆាំងមេរោគអេដស៍ ART ដែលមានចំនួន ៦៦កន្លែង នៅទូទាំងប្រទេសរបស់រាជរដ្ឋាភិបាល។
ការថែទាំ និងព្យាបាលអ្នកជំងឺអេដស៍៖
បច្ចុប្បន្នក្នុងឆ្នាំ២០១៩ អង្គការ AHF កម្ពុជា កំពុងគាំទ្រក្នុងការផ្តល់ឱសថប្រឆាំងមេរោគអេដស៍ និងថែទាំអ្នកជំងឺអេដស៍ចំនួន៤០៤៧១ នាក់ ក្នុងទីតាំងព្យាបាលឱសថប្រឆាំងមេរោគអេដស៍ ៣៤កន្លែងរបស់រាជរដ្ឋាភិបាល ។ លទ្ធផលនេះទទួលបានតាមរយៈការសហការជាមួយរដ្ឋាភិបាលក្នុងតំបន់ និងមណ្ឌលថែទាំសុខភាព រួមទាំងវេជ្ជបណ្ឌិត គិលានុបដ្ឋាក អ្នកផ្តល់ប្រឹក្សា និងមិត្តអប់រំមិត្តជាដើម។ ការផ្តួចផ្តើមបន្ថែមក្នុងការគាំទ្រអ្នកផ្ទុកមេរោគអេដស៍ និងគ្រួសារក្នុងសហគមន៍ បានរួមចំណែកដល់រដ្ឋាភិបាល និងជាបេសកកម្មរបស់អង្គការ AHF ផងដែរ។
ការបង្ការ ការធ្វើតេស្ដមេរោគអេដស៍ និងការស្វែងរការគាំទ្រ៖
ចាប់តាំងពីឆ្នាំ ២០១១ AHF កម្ពុជា បានផ្តល់នូវការធ្វើតេស្ត និងការអប់រំអំពីមេរោគអេដស៍ ក៏ដូចជាចែកចាយស្រោមអនាម័យដោយឥតគិតថ្លៃ តាមរយៈព្រឹត្តិការណ៍សាធារណៈច្រើន។ កិច្ចការងារការពាររបស់ AHF គឺផ្តោតលើសំខាន់ទៅលើក្រុមមនុស្សដែលស្ថិតក្នុងហានិភ័យខ្ពស់ ដោយការផ្តល់ស្រោមអនាម័យ ការធ្វើតេស្តរកមេរោគអេដស៍ ការថែទាំ និងព្យាបាលជាដើម។ រថយន្តធ្វើតេស្តចល័តបានរួមចំណែកខ្ពស់សម្រាប់ក្រុមមនុស្សដែលស្ថិតក្នុងហានិភ័យនៅតាមតំបន់ពីឆ្ងាយៗ និងទីប្រជុំជននានា។
លើសពីនេះទៅទៀត AHF កម្ពុជា បានបង្កើតព្រឹត្តិការណ៍អប់រំជាច្រើនដូចជា ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ (WAD) ទិវាស្រោមអនាម័យអន្តរជាតិ (ICD) និងព្រឹត្តិការណ៍ផ្សេងទៀត ដើម្បីធ្វើឲ្យមនុស្សទូទៅបានដឹងកាន់តែច្បាស់ពីគ្រោះថ្នាក់របស់មេរោគអេដស៍។ AHF កម្ពុជា ក៏បានចូលរួមឧបត្ថម្ភក្នុងសកម្មភាពសំខាន់ៗនានាដូចជា ទិវានារីអន្តរជាតិ ទិវាជំងឺរបេងពិភពលោក ទិវាយុវជន ទិវា LGBTQI និងព្រឹត្តិការណ៍ជាច្រើនទៀត ដើម្បីផ្តល់នូវការយល់ដឹង និងសុវត្ថិភាពដល់អ្នកដែលកំពុងប្រឈម និងឆ្លងមេរោគអេដស៍នៅកម្ពុជា។
ការស្រង់ស្ថិតិ ចំនួនអ្នកផ្ទុកមេរោគអេដស៍នៅឆ្នាំ២០១៧ មានចំនួន ៦៨៧៨នាក់ (NCHADS – UNAIDS: ស្ថិតិអ្នកផ្ទុកមេរោគអេដស៍នៅកម្ពុជា ខែកុម្ភៈ ឆ្នាំ២០១៥) ក្នុងនោះមានអ្នកជំងឺចំនួន ៥៨៥១៦នាក់ បានចុះឈ្មោះទទួលការថែទាំ នៅត្រីមាសទី៤ នាក់តិអ្នកុកមេច្បាស់ពី់រំជាច្រើនដូចជាឆ្នាំ២០១៧ ( របាយការណ៍ប្រចាំត្រីមាសរបស់ NCHADS ART)។ បើតាមការប៉ាន់ស្មានរបស់រដ្ឋាភិបាលថ្នាក់ជាតិ គឺនៅមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណជា ១ម៉ឺននាក់ទៀត។ ដើម្បីដោះស្រាយបញ្ហា និងផ្តល់ចំណេះដឹងអំពីស្ថានភាពមេរោគអេដស៍ ក៏ដូចជាសម្រេចគោលដៅធ្វើតេស្ត និងព្យាបាលថ្នាក់ជាតិ ជាពិសេសគោលដៅដំបូង ៩០-៩០-៩០ ក្នុងការធ្វើរោគវិនិច្ឆ័យឲ្យបាន ៩០% ដល់អ្នកផ្ទុកមេរោគអេដស៍នៅឆ្នាំ២០២០។ វិធីសាស្រ្តថ្មីៗត្រូវបានបង្កើតដើម្បីបង្កើនប្រសិទ្ធភាព និងគ្របដណ្តប់លើការធ្វើតេស្តរកមេរោគអេដស៍ឲ្យបានច្រើន។ ការសារភាពពីស្ថានភាពមេរោគអេដស៍ដល់ដៃគូ គឺជាវិធីសាស្រ្តដ៏មានសក្តានុពលមួយ ដើម្បីពង្រឹងដល់ការធ្វើតេស្តកាន់តែប្រសើរ ក៏ដូចជាអាចកំណត់អត្តសញ្ញាណរបស់អ្នកឆ្លងមេរោគអេដស៍ដែលមិនបានធ្វើរោគវិនិច្ឆ័យថែមទៀតផង។ (ប្រតិបត្តិការស្តង់ដារសម្រាប់ការសារភាពដល់ដៃគូ និងទម្រង់ផ្សេងទៀតសម្រាប់ការធ្វើតេស្តឆ្នាំ២០១៨) ។
[smls id=”306″]